ធនាគារ ប្រៃសណីយ៍ កម្ពុជា ក្នុង ឱកាស ប្រារព្ធ ពិធី អបអរសាទរ ខួប គម្រប់ ៧ ឆ្នាំ ក៏បាន ប្រកាស ទ្រព្យសកម្ម របស់ ខ្លួន បាន កើន ឡើង ដល់ ១ , ០០០ លាន ដុល្លារ អាមេរិក ត្រឹម រយៈពេល ៧ ឆ្នាំ នៃ ប្រតិបត្តិការ របស់ ខ្លួន។
កម្មវិធី នេះ ត្រូវ បាន ប្រារព្ធ ឡើង ក្រោម អធិបតីភាព របស់ អ្នក ឧកញ៉ា បណ្ឌិត ពុង ឃា វ សែ ប្រធាន ក្រុមប្រឹក្សាភិបាល នៃ ធនាគារ ប្រៃសណីយ៍ កម្ពុជា រួម ទាំង ថ្នាក់ដឹកនាំ ជា រូប ផ្សេងទៀត ។ ក្នុង ឱកាស ពិធី នេះ អ្នក ឧកញ៉ា បណ្ឌិត ពុង ឃា វ សែ ប្រធាន ក្រុមប្រឹក្សាភិបាល នៃ ធនាគារ ប្រៃសណីយ៍ កម្ពុជា បាន មានប្រសាសន៍ លើក ឡើង ថា “សម្រាប់ ប្រតិបត្តិការ របស់ ធនាគារ ក្នុង ឆ្នាំ ២០២០ នេះ បើ ទោះបី មាន ប៉ះពាល់ ដោយ ជំងឺ រាតត្បាត ជា ស ក ល កូ វីត ១៩ ក៏ដោយ ក៏ ធនាគារ នៅតែ បន្ត ការ រីកចម្រើន របស់ ខ្លួន មិន ថមថយ ដែរ រួម ទាំង មានការ រីកចម្រើន ទាំង បណ្ដាញ ប្រតិបត្តិការ និង ទ្រព្យសកម្ម ដោយ គិត ត្រឹម ថ្ងៃនេះ ជា ថ្ងៃ ខួប នៃ ប្រតិបត្តិការ រយៈពេល ៧ ឆ្នាំ សមិទ្ធផល សំខាន់ៗ ខាងក្រោម: ទ្រព្យសកម្ម សរុប លាន ដុល្លារ អាមេរិក 1006 , មាន គណនី អតិថិជន សរុប ចំនួន ជាង 100 ពាន់ គណនី , មាន ចំណូល សរុប ៦១ , ៤ លាន ដុល្លារ អាមេរិក និង ចំណូល សរុប រួម ជាមួយ បុត្រ សម្ព័ន្ធ មាន ចំនួន ៧១ , ៥ លាន ដុល្លារ អាមេរិក ”។